ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អភិបាលរាជធានីភ្នំពេញ ដឹកនាំម​ន្ត្រី​ជំនាញ និងអាជ្ញាធរ ចុះពិនិត្យមើ​លស្ថានភាពផ្សារស្ទឹងមានជ័យដោយផ្ទាល់ ដើម្បីធ្វើការជួសជុលផ្សារនេះ​ឡើ​ងវិញ
Tue,03 March 2020 (Time 05:49 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 428នាក់)

ក្រុងភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាពផ្សារស្ទឹងមានជ័យដោយផ្ទាល់ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិ​ញ​។​

ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យ  មានអាយុកាលជាង  ៦០ទសវត្សន៍  ដែលបានសាងសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ដោយធ្វើ​អំពីឈើប្រក់ក្បឿង   មកដល់ពេលនេះ  មានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង  ដែលអាចបង្កឲ្យមានគ្រោះ​​​​​​​ថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជននៅក្នុងផ្សារនេះ ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ដែលជាម៉ែ ជាឪ របស់បងប្អូនប្រជាពលរដ្ឋ តែ​ងតែគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ។

លោកថា «នៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់  ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះ  ឃើញថាមានស​ភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាច បង្កគ្រោះថ្នាក់ដល់បងប្អូន  អាជីវករនិងប្រជាពលរដ្ឋ  ខណៈដែលមានភ្លៀង  ឬខ្យ​ល់​​កន្ត្រាក់ម្តងៗ ។ ដូ​ច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ»។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ  បើបងប្អូនអាជីវករមានការជំទាស់មិនឲ្យធ្វើការជួស​ជុ​ល​ឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ ។ តែបើមាន ប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រ​ដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួសជុលឲ្យបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង ។

គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្សារនេះបានកសាងឡើងក្នុងឆ្នាំ​១​៩​​​​៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿងដែលមានទំហំ១៣ ម៉ែត្រគុណ និង១៨ ម៉ែត្រ ។ ប៉ុន្តែមកដល់ពេលនេះ ដោ​យ​​​សារសត្វល្អិត ដូច​ជា កណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះ  បានធ្វើឱ្យ អគារមានលក្ខណៈពុកផុយ ទើបរ​ដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីឲ្យធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថាហេតុដោយបងប្អូនអាជីវករ និងអតិថិជន ៕

វីដែអូ