ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ព្រះមហាក្សត្រទ្រង់ សព្វព្រះរាជហឫ​ទ័យយាងចុះសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជា​ព​លរដ្ឋជាង ៦២០គ្រួសារ នៅស្រុកមេ​សាង ខេត្តព្រៃវែង
Mon,02 March 2020 (Time 03:15 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 388នាក់)

ខេត្តព្រៃវែង ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពស​ក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ សព្វព្រះរាជហឫទ័យយាងចុះសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជ​អំ​ណោយដល់ប្រជាពលរដ្ឋជាង ៦២០គ្រួសារ នៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។

ព្រះវត្តមានដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រ លើដែនដីស្រុកស្រែចម្ការនៅព្រឹកមិញនេះ ទទួលបានការថ្វាយព្រះរាជវឌ្ឍ​នៈកិច្ចប្រ​កបដោយការគោរព ស្រឡាញ់ និងនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ប្រជាពលរដ្ឋ ។

ក្នុងព្រះរាជដំណើរយាងចុះសួរសុខទុក្ខ  ព្រះអង្គបានរៀបចំអាហារមួយចំនួនជូនកុមារជាង  ៤០០នាក់ផងដែរ ។ តាមព្រះរាជសក​ម្ម​​​ភាពទាំងនេះ បានបង្ហាញឱ្យឃើញថា  ព្រះមហាក្សត្រខ្មែរ  បានយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅបំផុត ចំពោះសុខទុក្ខរបស់​ប្រ​ជាពលរដ្ឋនៅតាមទីជ​នបទ ៕

វីដែអូ