ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ច្រា​នចោលព័ត៌មានថា មានការបាញ់ប្រហារមកលើកងកម្លាំង ពេលចុះល្បាតព្រៃឈើនៅស្រុកភ្នំក្រវាញ ខេ​ត្ត​ពោធិ៍សាត់
Mon,02 March 2020 (Time 02:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 299នាក់)

ខេត្តពោធិ៍សាត់ ៖ ប្រភពលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះថា កងរាជអាវុធហ​ត្ថ​លើផ្ទៃប្រទេស ច្រានចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយចុះផ្សាយថា មានការបាញ់ប្រហារស្រោចមកលើកម្លាំងកងរាជអា​វុ​​​ធហត្ថ បណ្តាលឲ្យស្លាប់ម្នាក់ ពេលកំពុងចុះល្បាតព្រៃឈើជាមួយមន្រ្តីបរិស្ថាន នៅមូលដ្ឋានស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ មានព័ត៌មានចុះផ្សាយថា មានករណីបាញ់ប្រហារមួយមកលើសមត្ថកិច្ច បណ្តាលឲ្យស្លាប់ម្នាក់នៅគ្រាដែលកំពុងបេសកកម្ម នៅក្នុងព្រៃត្រង់ចំណុចក្រនម ភូមិវាល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ទៀតថា  «ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០  ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី  អេង ហ៊ី  អ្នកនាំពា​ក្យ​​​កងរាជអាវុធហត្ថលើផ្ទៃប្រទេស   សូមជម្រាបជូនសាធារណៈជន  និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា  ព័ត៌​មានដែលផ្សព្វ​ផ្សា​យ​ខាងក្រោមនេះ ជាព័ត៌មានក្លែងក្លាយ ប្រឌិត បំផ្លើស បង្កភាពចលាចលសង្គម ។ តាមការពិតមិនមានការបាញ់ប្រហារ បណ្តា​ល​ឱ្យកម្លាំងកងរាជអាវុធហត្ថណាម្នាក់ស្លាប់នោះទេ ។ សូមសាធារណៈជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន» ៕

វីដែអូ