ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្លាំងនគរបាលទណ្ឌក្រសួងមហា​ផ្ទៃ​ បញ្ជូនក្រុមជនសង្ស័យយកដីលោ​ក​​​​ ភឿន ផល្លា លក់ដោយគ្មានការអ​នុ​ញ្ញាត ទៅកាន់សាលាដំបូងរាជ​ធា​នី​​​ភ្នំពេញ
Mon,02 March 2020 (Time 12:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 230នាក់)

ភ្នំពេញ ៖ នៅវេលាម៉ោង  ០២ៈ០០ នាទី រសៀល  ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០  កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងម​ហាផ្ទៃ បានបញ្ជូនជនសង្ស័យចំនួន០៣នាក់  ជាអតីតកូនចៅលោក ភឿន ផល្លា ទៅកាន់តុលាការសា​លា​ដំបូងរាជធានីភ្នំពេញ ពា​ក់ព័ន្ធបណ្ដឹងយកដីកម្មសិទ្ធិរបស់លោក ភឿន ផល្លា លក់ដោយគ្មានការអនុញ្ញាត ។



ជនសង្ស័យទាំង០៣នាក់ កន្លងមកជាអ្នកស៊ីឈ្នួលយាមដីអោយលោក    ភឿន ផល្លា  ប៉ុន្ដែក្រោយមកមានចិត្តលោភលន់ បានទាក់ទងទៅបុគ្គលមានប្រាក់ ដើម្បីលក់ដីដែលជាកម្មសិទ្ធិរបស់លោក ភឿន ផល្លា ក្នុងតម្លៃក្រោមទីផ្សារ ។  ក្រោយមក បុ​គ្គលទាំ​ង៣ត្រូវបានអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ និងជំទាវមានអំណាចម្នាក់ ស្ថិតនៅក្រោយខ្នងក្នុងការធ្វើឯកសារផ្លូវច្បាប់ផ្សេងៗ ។

ប្រភពពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា  បុគ្គលទាំង៣នាក់នោះ  បានសារភាពថា ខ្លួនបានលក់ដីចំនួ​ន​២​ហិកតា ក្នុងតម្លៃ១៥ម៉ឺនដុល្លារ និងបានចំណាយថវិការចំនួន៧ម៉ឺនដុល្លារ សម្រាប់អ្នកផ្លូវច្បាប់ ដោយឡែកថវិកា៤ម៉ឺនដុល្លារ ស​ម្រាប់លោកចៅសង្កាត់ ចំណែកឯថវិកាចំនួន ៣ម៉ឺនដុល្លារសម្រាប់ចែកគ្នា៣នាក់ នៅសល់១ម៉ឺនដុល្លារ  ទៀត សម្រាប់ចាយវាយផ្សេងៗ ។

ប្រភលោក ភឿន  ផល្លា  បានបញ្ជាក់ថា លោកបានដាក់ពាក្យបណ្ដឹងរួចមកហើយ ដោយសំណូមពរអោយស្ថាប័នច្បាប់  ចាត់វិ​ធា​នការណ៍ឱ្យបានម៉ឹងម៉ាត់ ចំពោះបុគ្គលទាំង៣នាក់នោះ ដោយឡែកអ្នកទិញដីមិនត្រឹមត្រូវនោះ  សូមដោះស្រាយជាមួយលោក​ជ​ន​សង្ស័យទាំង៣នាក់នេះទៅ ។

មកដល់ពេលនេះ មហាជនកំពុងរង់ចាំមើលចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ  តើនឹងចាត់វិធានការណ៍បែបណា ចំ​ពោះអ្នកយកដីគេលក់ ៕

វីដែអូ