ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ល្បែងសុីសងខុសច្បាប់បង្កប់តាមប្រព័ន្ធអនឡាញន៍២៤ម៉ោងមិនទាន់បានបង្ក្រាបនៅឡើយ ខណះឱសានវាទត្រូវបញ្ចប់!
Fri,13 March 2020 (Time 05:04 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 858នាក់)

ភ្នំពេញ៖
ប្រភពពី ប្រជាពលរដ្ឋដែលរស់ក្បែរទីតាំងល្បែងសុីសងអនឡាញន៍អុីនធើណេត២៤ម៉ោងនិងហ្គេមបាញ់ត្រីដុះស្នឹមមួយកន្លែងកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃស្ថិតនៅផ្លូវលំភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ពួកគាត់ លួចខ្សឹបប្រាប់ថាទីតាំងហ្គេមបាញ់ត្រីនេះបានបើកដំណើរការយ៉ាងរលូន២៤ម៉ោងបើកចំហរអោយក្រុមអ្នកញៀនល្បែងចូលលងគ្មានញញើតនឹងច្បាប់។
ជាការពិតណាស់!ការអោយកើតមានល្បែងសុីសង ជ្រកក្រោមស្លាកយីហោផ្ទះអុីនធើណេតនឹងហ្គេមបាញ់ត្រី២៤ម៉ោងនៅតាមបណ្ដារខណ្ឌទាំង១៤រាជធានីភ្នំពេញ គេតែងកត់សម្គាល់ឃើញថា ជម្រកបង្ករឡើង ការចរាចរគ្រឿងញៀន បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៍ដូចជាអំពើរហឹង្សាក្នុងគ្រួសារជាដើម។ប៉ុន្តែបញ្ហាប្រឈមនេះរសើបដល់សង្គមបែបនេះ បែជាសមត្ថកិច្ច តាមមូលដ្ឋាន សម្រាប់ដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងមួយចំនួន ពុំបានគិតគូរដើម្បីធានាអោយបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក"រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថភាព" នោះឡើយ។
គួរកត់សម្គាល់ផងដែរកន្លងមកលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងអុីនធើណេតដែលមានទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់។ការលើកឡើងនេះ ធ្វើឡើងកាលពីជំនួបកិច្ចប្រជុំ ជាមួយអាជ្ញាធរ ពាក់ព័ន្ធមួយចំនួនទៀត ដូចជាតំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាដើមនៅសាលារាជធានីភ្នំពេញ ដើម្បីលុបបំបាត់ ល្បែងសុីសងតាមប្រព័ន្ធអនឡាញន៍ ដោយប្រសឹទ្ធភាព។
ប្រជាពលរដ្ឋដែលរស់នៅ ក្បែរទីតាំងល្បែងសុីសងខាងលើ កំពុងងឿងឆ្ងល់ថា វិធានការ លោកឃួងស្រេងអភិបាលរាជធានី ហាក់ដូចជាគ្មានប្រសឹទ្ធភាពទៅលើ ល្បែងសុីសងហ្គេមបាញ់ត្រីនឹងអុីធើណេត២៤ម៉ោងទាលតែសោះ។រហូតគេបានដាក់ការសង្ស័យថា មេល្បែងទីតាំងហ្គេមបាញ់ត្រីនិងមេល្បែងអនឡាញន៍អុីនធើណេត២៤ម៉ោង កំពុងកើបលុយរាប់ពាន់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ខណះទីតាំងអុីនធើណេត២៤ម៉ោង ដែលឱសានវាទត្រូវបានបញ្ចប់។គេសង្ស័យលោក ស ថេតអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញទំនងជាត្រូវថ្នាំហើយ?រឺក៍៍៍៍៍៍៍៍៍៍អាចថាបាន ការមិនបង្ក្រាបមកពីមិនដឹង មកពីម្ចាស់ទីតាំងមានខ្សែធំ ទើបមិនហ៑ានប៉ះពាល់ រឺថាមកពីម្ចាស់ទីតាំងបង់លុយរួចហើយ ទើបមិនបង្ក្រាប ធ្វើមិនដឹង អាចមានចេតនាផ្ទុយពីយន្តការអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។។៚
ទំនាក់ទំនងកម្មវិធីផ្សាយព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗTel:0883070002

វីដែអូ