ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តការណ៍រត់ម៉ារ៉ាតុនដើម្បី ចូលរួមចំណែកទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥
Wed,05 February 2020 (Time 02:08 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1241នាក់)

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំព្រឹត្តការណ៍រត់ម៉ារ៉ាតុនដើម្បីមនុស្សធម៌ នៅថ្ងៃទី១៦ខែកុម្ភៈនេះ ដើម្បីរកថវិកាក្នុងការចូលរួមចំណែកទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត មានប្រសាសន៍ថា ព្រឹត្តការណ៍រត់ម៉ារ៉ាតុនដើម្បីមនុស្សធម៌ ដោយមានការសហការវាងរដ្ឋបាលខេត្តបាត់ដំបង មន្ទីពេទ្យយោធាភូមិភាគទី៥ និងមន្ទីរពេទ្យបាងកកច័ន្ទបុរី ប្រទេសថៃ គ្រោងនឹងរៀបចំនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រុងបាត់ដំបង ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមហាត់ប្រាណ ដើម្បីឱ្យរាងកាយមាំមួន មានសុខភាពល្អ និងដើម្បីរកថវិកាក្នុងការចូលរួមចំណែក ទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥ ។ លោកសឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ការរត់ម៉ារ៉ាតុន គឺចាប់ផ្តើមចេញដំណើរនៅម៉ោង៥ព្រឹក ដោយរត់ចេញពីសួននាគបាញ់ទឹក ហើយរត់ចំនួន៣វគ្គ គឺរត់ចម្ងាយ ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ។ ក្នុងការរៀបចំនេះ គឺមានការអំពាវនាវឲ្យមន្ទីរអង្គភាពជុំវិញខេត្ត សប្បុរសជន ដើម្បីចុះឈ្មោះរត់ម៉ារ៉ាតុន ចម្ងាយ ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រដើម្បីកៀរគររកចំណូលទិញបរិក្ខា សម្រាប់ផ្តល់ជូនទៅមន្ទីរពេទ្យយោធភូមិភាគទី៥ ។ លោកសឿម ប៊ុនរិទ្ធិ អំពាវនាវឲ្យសប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ សូមចូលរួមក្នុងព្រឹត្រ្តការណ៍រត់ម៉ារ៉ាតុននេះ ឲ្យបានច្រើនកុះករ ដើម្បីរកថវិកាឲ្យបានច្រើន ។

សូមបញ្ជាក់ថា ថ្លៃចុះឈ្មោះរត់ចម្ងាយ ៣គីឡូម៉ែត្រ មានតម្លៃ ៤០០០០រៀល រត់ចម្ងាយផ្លូវ ៥គីឡូម៉ែត្រ មានតម្លៃ ៥៦០០០រៀល និងរត់ចម្ងាយ ១០គីឡូម៉ែត្រ តម្លៃ ៦៨០០០រៀល ៕

វីដែអូ