ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរទស្សនកិច្ចការងារ នៅប៉េកាំង ដែលសម្តេច គ្រោងជួបនាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីចិន នៅល្ងាចនេះ
Wed,05 February 2020 (Time 01:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1262នាក់)

កូរ៉េខាងត្បូង ៖ នៅពេលឡើងលើយន្តហោះចាកចេញពីប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរទស្សនកិច្ចការងាររបស់សម្តេច នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលសម្តេច គ្រោងជួបនាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីចិន នៅល្ងាចនេះ ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែរ អំពីការធ្វើដំណើររបស់ខ្ញុំ ទៅកាន់ទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី៥កុម្ភៈនេះ គឺជាដំណើរទស្សនកិច្ចការងារ ដែលខ្ញុំគ្រោងនឹងជួបលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង នៅម៉ោង ៥:១៥នាទីល្ងាចនេះ និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅម៉ោង ៦:០០ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ ។ សូមជូនពរបងប្អូនជនរួមជាតិ សុខសប្បាយទាំងអស់គ្នា គ្រប់ទីកន្លែង» ។
នៅប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ បានប្រកាសថា សម្តេចនឹងអញ្ជើញទៅសាកសួរសុខទុក្ខក្រុមនិស្សិតខ្មែរ ២៣នាក់ ដែលកំពុងរៀននៅទីក្រុងវ៉ូហាន ប្រទេសចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ។ ក៏ប៉ុន្តែនៅយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងការបរទេសចិន បានប្រកាសថា មិនអាចរៀបចំទទួលដំណើរទស្សនកិច្ចរបស់សម្តេចបានទេ ព្រោះនៅទីក្រុងវូហាន កំពុងរាតត្បាតដោយជំងឺ កូរ៉ូណា ។ ដូច្នេះសម្តេចតេជោ ក៏បានសម្រេចពន្យារពេល អញ្ជើញទៅទីក្រុងវូហាន តែសម្តេចអញ្ជើញទៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី០៥កុម្ភៈនេះ មុននឹងបន្តដំណើរ វិលត្រឡប់មកកាន់មាតុប្រទេសវិញ ៕

វីដែអូ