ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលកម្សាន្តមនុស្សពេញវ័យ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
Wed,05 February 2020 (Time 01:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1229នាក់)

ខេត្តព្រះសីហនុ ៖ សាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ទីរទេសចរ ណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងតំណាងអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។
លោម តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្តីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តមនុស្សពេញវ័យ ក្នុងរយ:ពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការរីកចម្រើនប្រកបដោយស្តង់ដារខ្ពស់ ដែលអាចផ្តល់នូវការទាក់ទាញ និងកម្សាន្តសម្រាប់ភ្ញៀវទេសចរ ។ ការរៀបចំការកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ តបតាមការណែនាំ អនុក្រឹត្យ និងការប្រកាសរបស់ក្រសួងទេសចរណ៍ វាមានសារៈ ប្រយោជន៍ដល់វិស័យឯកជន និងចូលរួមការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានផងដែរ ។
លោកប្រធានមន្ទីរទេសចរណ៍បន្តថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ក្នុងគោលនយោបាយសេដ្ឋកិច្ច និងទេសចរណ៍ អភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ គឺជាគោលដៅសំខាន់មួយក្នុងចំណោមប៉ូលអាទិភាពទាំងបួន រួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តតំបន់ឆ្នេរសមុទ្រ, និងខេត្តភូមិភាគឦសាន និងបានប្រសិទ្ធនាម ” តារារះនាទិសនិរតី ” នៃតំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ។ នៅឆ្នាំ២០១៩មន្ទីរបានចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ២៦លើក ស្មើនឹង ៥១ទីតាំង ត្រួតពិនិត្យច្រកសុវត្ថិភាពត្រឹមត្រូវចំនួន ៣២ទីតាំង អាជីវកម្មដែលមានប្រព័ន្ធគ្រប់គ្រងអគ្គិសនី តាមស្តង់ដារចំនួន ៣៣ទីតាំង ក្នុងនោះកម្រិតមធ្យម ១៨កម្រិត កម្រិតល្អ ០១ទីតាំង កម្រិតល្អបង្គួរ ១៤ទីតាំង និងការប្រើប្រាស់បំពង់អគ្គិសនីមានចំនួន ៣៣ទីតាំង ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត រកទីតាំង ឬតំបន់ដើម្បីរៀបចំមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ពិសេសត្រូវស្ទង់មតិ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ឈានទៅចេញជាគោលការណ៍ ប្រមូលផ្តុំសម្រាប់មណ្ឌលកម្សាន្តមនុស្សពេញវ័យ ដើម្បីកាត់បន្ថយផលប៉ះពាល់នានា និងធានាបានសន្តិសុខ សុវត្ថិភាពសាធារណៈជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ៕

វីដែអូ