ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋខ្មែររស់នៅ និងធ្វើការ នៅនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
Mon,03 February 2020 (Time 06:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1269នាក់)

ប្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋខ្មែររស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង យ៉ាងច្រើនកុះករ បាននាំគ្នាទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករឭក ចំពោះវត្តមានអញ្ជើញដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅឯសណ្ឋាគារ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។
ពិធីប្រជុំកំពូលនេះ គ្រោងប្រារព្ធធ្វើនៅរដ្ឋធានីសេអ៊ូល ពីថ្ងៃទី០៣-០៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង។
សូមរំឭកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉ខាងត្បូងលើកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា មានសិស្ស-និស្សិត និងពលករកម្ពុជា រាប់រយនាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េផងដែរ។
មុនចេញដំណើរពីរាជធានីភ្នំពេញ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុក នាព្រឹកនេះថា «កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួលដល់ការរស់នៅ និងលក្ខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត» ៕

វីដែអូ