ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) បញ្ជូនវ៉ាក់សាំងសាកល្បងរបស់ខ្លួន ទៅឱ្យក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលអាមេរិក ដើម្បីឈានទៅរកការធ្វើតេស្តជាលើកដំបូង
Thu,27 February 2020 (Time 11:32 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 73នាក់)

ក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) បានបញ្ជូនវ៉ាក់សាំងសាកល្បងរបស់ខ្លួន សម្រាប់ប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-1​9​)​ ទៅក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលអាមេរិកហើយ ដើម្បីឈានទៅរកការធ្វើតេស្តជាលើកដំបូង ។ នេះបើតាមការដកស្រង់​កា​​រផ្សាយ ចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Moderna (MRNA) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ  វ៉ាក់សាំងមួយឈុតដំបូងដែល​មា​នតួនាទីប្រឆាំងវីរុស កូរ៉ូណាថ្មី ត្រូវបានបញ្ជូនទៅកាន់ទីភ្នាក់ងារផ្នែកស្រាវជ្រាវជំងឺ របស់រដ្ឋាភិបាលអាមេរិក National Inst​it​u​t​e of Allergy and Infectious Diseases (NIAID) រួចរាល់ហើយ ដោយវ៉ាក់សាំងនោះមានឈ្មោះសម្គាល់ហៅថា mRNA-1273 ។

នាយកទីភ្នាក់ងារ NIAID បាននិយាយថា  វ៉ាក់សាំង mRNA-1273  អាចនឹងត្រូវចាប់ផ្តើមប្រើប្រាស់សាកល្បងទៅក្នុងខែមេសា ឆ្នាំ​២០២០ ហើយទោះជាបែបនេះក្តី ដំណើរការធ្វើតេស្ត និងការអនុញ្ញាត  អាចត្រូវចំណាយពេលយ៉ាងហោចក៏មួយឆ្នាំដែរ មុនពេ​ល​វាអាចយកទៅប្រើប្រាស់ ឲ្យបានទូលំទូលាយតែម្តង។

គួរជម្រាបថា  ខណៈការរីករាលនៃជំងឺឆ្លង COVID-19  នៅតែបន្ត  ជាពិសេសស្របពេលករណីនៅក្រៅប្រទេសចិន កាន់តែមាន​កា​​រកើនឡើង ខ្ពស់គួរឲ្យព្រួយបារម្ភ ក្រុមមន្រ្តីសុខាភិបាល  និងក្រុមហ៊ុនផលិតឱសថនៅជុំវិញពិភពលោក  កំពុងតែខិតខំប្រឹងប្រែ​​​ងស្វែងរកវិធីសាស្រ្តព្យាបាល ថ្នាំ និងវ៉ាក់សាំង ដើម្បីជួយក្នុងទប់ទល់ការវាយប្រហារនៃជំងឺដ៏កាចសាហាវនេះ ដែលបានឆ្លងដ​ល់​​​មនុស្សជាង ៨០,០០០នាក់ និងផ្តាច់ជីវិតជិត ២,៨០០នាក់ នៅទូទាំងពិភពលោក ជាពិសេសប្រទេសចិន ៕

វីដែអូ