ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ព័ត៌មានថ្មីបំផុត
Mon,21 December 2020 (Time 06:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

.BreakingTV
ខេត្តកំពង់ឆ្នាំង
ក្រោមការដឹកនាំប្រទេស របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ មាគ៌ា កម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យលើគ្រប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ មានការគាំទ្រស្ងើចសរសើរមោទនភាពយ៉ាងក្រៃលែងទាំងលើឆាកជាតិនិងអន្តរជាតិ។
ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ជាបិតាសន្តិភាពដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍន៍ឥតឈប់ឈរ ។ស្ទើរគ្រប់អង្គពិធីនានា សម្ដេចលោកថ្លែងថា នៅទីណា កន្លែងណាពលរដ្ឋ មានទុក្ខជួបការលំបាក ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ គឺមានវត្តមាន សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជានៅទីនោះ។ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេច ក្នុងន័យបញ្ជាក់ថាទុក្ខលំបាករបស់ពលរដ្ឋស្មើនឹងទុក្ខលំបាករបស់សម្ដេចដែរ។
ជាមួយគ្នានេះផងដែរ មានករណីពលរដ្ឋក្រីក្រស្លូតត្រង់ រស់នៅភូមិក្រាំងស្គៀឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំងចំនួន 4 នាក់ត្រូវបានក្រុមហ៊ុនមួយឈ្មោះព្រំ ហួយបានធ្វើការប្ដឹងចោទប្រកាន់ ពីបទប៉ុនប៉ងមនុស្សឃាតនិងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានចាប់ខ្លួនបញ្ជូនមកតុលាការខេត្តកំពង់ឆ្នាំងកាលពីវេលាព្រឹកថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2020 កន្លងទៅ ហើយត្រូវតុលាការឃុំខ្លួននៅពន្ធនាគារខេត្តចាប់ពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធករណីពលរដ្ឋខាងលើត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ឆ្នាំងកន្លងទៅ នាព្រឹកថ្ងៃទី 19 ខែធ្នូឆ្នាំ 2020 មានតំណាងប្រជាពលរដ្ឋ 28 គ្រួសារបានជួបជុំគ្នា ស្នើរអំពាវនាវប្រមុខថ្នាក់ដឹងនាំ សុំដោះលែងអ្នកទាំងបួនឲ្យនៅក្រៅឃុំ ។ការជួបជុំធ្វើ នៅលើដីទំនាស់មួយកន្លែង ស្ថិតនៅចំណុចអូរត្រាវ ក្នុងភូមិក្រាំងស្គារឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។បងស្រីឈ្មោះពុត នឿនរស់នៅភូមិក្រាំងស្គារឃុំក្រាំងស្គារស្រុកទឹកផុសតំណាងប្រជាពលរដ្ឋបានធ្វើការរៀបរាប់ពីដំណើររឿងពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនពលរដ្ឋ 4 នាក់ ចូលពន្ធនាគារឲ្យដឹងថា ការមកជួបជុំគ្នានៅថ្ងៃនេះ គាត់មានក្ដីកង្វល់កើតទុក្ខនិងព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្ដីរបស់គាត់និងកូនប្រុសរបស់គាត់និងក្មួយត្រូវបានក្រុមហ៊ុន មានលុយមានអំណាចបក្សពួកប្ដឹងចោទប្រកាន់ ដោយមួលបង្កាច់ប្រឌិតរឿងចោទ រហូតឈានដល់គ្រួសារគាត់ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ឆ្នាំង មកដល់សព្វថ្ងៃនេះតែម្ដង។បងស្រីបន្តទៀតថា កាលពីពេលកន្លងមកមានប្រជាពលរដ្ឋតំណាងប្រជាពលរដ្ឋ 70 គ្រួសារបានមកធ្វើការតវ៉ាប្រឆាំង ជាមួយសកម្មភាពរបស់ក្រុមហ៊ុនព្រំហួយដែលយកគ្រឿងចក្រមកឈូសឆាយរំលោភទន្ទ្រានលើដីរបស់បងប្អូនពលរដ្ឋដែលធ្លាប់បានកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ 2005 មក មុនសកម្មភាពក្រុមហ៊ុនចូលមកដល់ដីនៅចំណុចអូរត្រាវភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុសម្លេះ។ ក្នុងហេតុការណ៍នេះ ដោយឲ្យខាងក្រុមហ៊ុនរំកិលគ្រឿងចក្រចេញពីដីដែលពួកគាត់ធ្លាប់កាន់កាប់អាស្រ័យផលយូមកហើយ បើចង់យកគ្រឿងចក្រឈូសឆាយទៅឈូសឆាយលើដីដែលក្រុមហ៊ុនមានទៅ។ក្រោយពីហេតុការណ៍នោះប្ដីរបស់គាត់កូនគាត់នឹងពីរនាក់ទៀតអ្នកភូមិជាមួយគ្នា ត្រូវបានបុគ្គលឈ្មោះព្រំហួយ ដាក់ពាក្យបណ្ដឹងព្រោះគេយល់ថាអ្នកទាំង 4 រូបនេះជាមេខ្លោងជាឆ្អឹងទទឹងក ក្នុងរឿងតវ៉ាសកម្មភាពក្រុមហ៊ុនយកគ្រឿងចក្រឈូសឆាយ រំលោភទន្ទ្រានយកដីព្រៃមកធ្វើជាកម្មសិទ្ធិ។លុះប៉ុន្មានថ្ងៃក្រោយមកប្ដីនិងកូនរបស់គាត់និងអ្នកភូមិពីរនាក់ទៀតបានទទួលលិខិតមួយច្បាប់ឱ្យចូលទៅបង្ហាញខ្លួននៅអធិការរដ្ឋាននគរបាលស្រុកទឹកផុស នៅវេលាព្រឹកម៉ោង 9:00 ថ្ងៃទី 8 ខែធ្នូឆ្នាំ 2020 ដើម្បីសាកសួរឆ្លើយអំពីបណ្ដឹងរបស់បុគ្គលឈ្មោះព្រំហួយ ។មកដល់ថ្ងៃកំណត់តាមដីកាកោះហៅប្ដីនិងកូនគាត់និងអ្នកភូមិចំនួន 2 នាក់ទៀតនោះ ក្នុងនាមពលរដ្ឋល្អស្លូតត្រង់ក៏បានចូលខ្លួនទៅតាមការកំណត់ ។នាវាលាថ្ងៃដដែលនេះ ការសាកសួរសួរនាំបានត្រឹមមួយដង្ហើមចង្រិត កម្លាំងសមត្ថកិច្ចក៏បានចាប់ក្រៀករុញ បញ្ចូលក្នុងឡានដឹកបញ្ជូនមកខេត្តតែម្ដង ខណៈពេលនោះដែលគាត់ឈរនៅក្នុងហេតុការណ៍ស្រឡាំងកាំងតក់ស្លុតស្ទើរដួលបាត់ស្មារតី ទាំងប្ដីនិងកូនគាត់មិនបានធ្វើការប្រព្រឹត្តដូចការចោទនោះឡើយ។បងស្រីរូបនេះបានរៀបរាប់ទាំងអួលដើមកទៀតថា សុំឲ្យខាងក្រុមហ៊ុន បុគ្គល ព្រំ ហួយដែលបានប្ដឹងចោទប្រកាន់ សូមអស់លោកដែលជាអ្នកមានលុយមានអំណាច បក្សពួក នឹងលោកតុលាការលោកអ្នកច្បាប់ សុំមេត្តាជួយបង្ហាញភស្តុតាង រកភស្តុតាងជាក់ស្ដែងឲ្យរូបគាត់បានឃើញនិងប្រជាពលរដ្ឋទាំង 28 គ្រួសារនេះបានឃើញគ្រប់គ្នាដូចការចោទប្រកាន់ផង ។ព្រោះថាប្ដីកូន មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ការដែលចាប់ប្ដីកូនគាត់និងអ្នកភូមិពីរនាក់យកទៅដាក់គុកទាំងមូលបង្កាច់នេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅភូមិក្រាំងស្គារក៏ដូចជាពលរដ្ឋក្នុងឃុំក្រាំងស្គារស្រុកទឹកផុស មានការភ័យខ្លាចណាស់ ចំពោះសំណាញ់ច្បាប់ចាប់មនុស្សទាំងមិនដឹងអី?។បងស្រីពុធលឿនដែលជាស្ត្រីជីវភាពក្រីក្ររូបនេះបានបន្តទាំងអួលដើម ក ទៀតថា ក្រុមគ្រួសាររបស់គាត់រស់នៅសព្វថ្ងៃជីវភាពខ្វះមុខ ខ្វះក្រោយរកព្រឹកខ្វះ ល្ងាចរកល្ងាចខ្វះព្រឹក ពេលនេះគាត់មានទុក្ខទុកកាន់តែធ្ងន់ទៅធ្ងន់ទៅមានជួបក្ដីកង្វល់អំរែកគ្រួសារយ៉ាងធ្ងន់តែម្នាក់ឯង ប្ដីនិងកូនដែលជា សសរទ្រូងគ្រួសាររបស់គាត់ ត្រូវក្រុមហ៊ុនមានលុយមានបក្សមានពួកមានអំណាចចាប់យកទៅដាក់គុកទាំងមិនបានប្រព្រឹត្ត ដូចការប្ដឹងចោទប្រកាន់ទាល់តែសោះ។
ជួបក្នុងបទសម្ភាសន៍ជាចុងក្រោយ បងស្រីពុត នឿនបានលើកដៃសំពះ ស្នើសុំទៅដល់អស់លោក ជាមន្ត្រីអ្នកច្បាប់សូមមេត្តា ចុះស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ពិតប្រាកដអោយឃើញថាប្ដីរបស់គាត់កូនគាត់អ្នកភូមិពីរនាក់ទៀត តើអ្នកទាំងបួននេះបានធ្វើ ដូចការចោទប្រកាន់របស់បុគ្គលក្រុមហ៊ុយមែនដែរឬអត់ រឺខាងក្រុមហ៑ុនទើបជាអ្នកប្រព្រឹត្តរំលោភបំពានពលរដ្ឋ ប្រសិនបើស្រាវជ្រាវឃើញភស្តុតាងច្បាស់ថា បានធ្វើសកម្មភាពប្រព្រឹត្តដូចពាក្យបណ្ដឹងចោទប្រកាន់មែននោះ សុំដាក់ទោសកំហុសតាមច្បាប់ចុះ រូបគាត់ជាពលរដ្ឋ ជីវភាពក្រីក្រមិនប្រឆាំងជាមួយនឹងច្បាប់ឡើយ។
ក្នុងនោះផងដែរ ពាក់ព័ន្ធទៅនឹងពលរដ្ឋ 4 នាក់រស់នៅភូមិក្រាំងស្គារឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ដែលត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារកំពង់ឆ្នាំង ក្រុមបណ្ដាញសារពត៌មានយើង ដែលកំពុងតាមដានដំណើររឿងស្រាវជ្រាវជុំវិញករណីមួយនេះ នាវេលាព្រឹកថ្ងៃទី 21 ខែធ្នូឆ្នាំ 2020 ក៏ទទួលបានការអនុញ្ញាតធ្វើបទសម្ភាសន៍ជាមួយ នឹង លោកស្រីកែវយ៉ានមេឃុំក្រាំងស្គារនិងលោកនាយប៉ុស្ដិ៍ក្រាំងស្គារ ក្នុងកិច្ចសម្ភាសន៍ផ្ដល់ព័ត៌មានលោកស្រីមេឃុំបានធ្វើការបញ្ជាក់បង្ហាញរៀបរាប់ ដូចតទៅថា ពលរដ្ឋចំនួន 4 នាក់ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ឆ្នាំង ព្រោះមានក្រុមហ៊ុនឈ្មោះព្រំហួយធ្វើការប្ដឹងចោទប្រកាន់ ពិតជាប្រជាពលរដ្ឋរស់នៅភូមិក្រាំងស្គារក្នុងមូលដ្ឋានដែលលោកស្រីគ្រប់គ្រងពិតប្រាកដមែន កាលដែលក្រុមហ៊ុនប្ដឹងមនុស្សបួននាក់ខាងលើនេះ ចាប់ឃុំខ្លួនដាក់នៅពន្ធនាគារ ក្នុងនាមអាជ្ញាធរឃុំ ជាម៉ែជាឪរបស់ពលរដ្ឋរស់នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចគ្រប់គ្រងមិនបានដឹងមុនទាល់តែសោះ ពេលបញ្ជូនមនុស្សទៅខេត្តទើបលោកអភិបាលស្រុកទឹកផុសខលប្រាប់វិញថាមានក្រុមហ៊ុនមួយប្ដឹងចោទប្រកាន់ពលរដ្ឋពីបទប៉ុនប៉ងមនុស្សឃាតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃត្រូវបានចាប់ខ្លួនពលរដ្ឋ 4 នាក់បញ្ជូនទៅខេត្តហើយទើបលោកស្រីមេឃុំមានការភ្ញាក់ផ្អើលករណីមួយនេះយ៉ាងខ្លាំង។លោកស្រីមេឃុំរូបនេះបានបន្តទៀតថា ករណីរឿងរ៉ាវទំនាស់ដីធ្លីរវាងក្រុមហ៊ុនព្រំ ហួយជាមួយនឹងពលរដ្ឋ កន្លងមក ខាងអាជ្ញាធរឃុំក្រាំងស្គារមិនធ្លាប់បានទទួលពាក្យបណ្ដឹង ពី ក្រុមហ៊ុនព្រំហួយម្ដងណាឡើយ ចាប់តាំងពីលោកស្រីឡើងធ្វើជាមេឃុំប្រកាសនៅថ្ងៃទី 6 ខែកក្កដាឆ្នាំ 2017 មក។
លោកស្រីមេឃុំបន្ថែមឲ្យដឹងទៀតថា កាលដែលក្រុមហ៊ុនព្រំហួយមួយនេះធ្វើអ្វីកន្លងមក គឺរំលងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ចលោកស្រីគ្រប់គ្រងរហូតមក ការដែលចង់ទំនាក់ទំនងជាមួយក្រុមហ៊ុននេះនៅករណីណាមួយគឺពិបាកបំផុត និយាយឱ្យចំទៅក្រុមហ៊ុននេះ ក្នុងនាមលោកស្រីជាមេឃុំធ្លាប់បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងក្រុមហ៊ុន យោងតាមបណ្ដឹងប្រជាពលរដ្ឋរាយការណ៍ថា មានសកម្មភាពក្រុមហ៊ុនយកគ្រឿងចក្រឈូសឆាយដីព្រៃលើស ពីព្រំរបស់ក្រុមហ៊ុនជាច្រើនហិកតា ពេលទៅដល់ឃើញផ្ទាល់ភ្នែកក៏បានសួរទៅខាងក្រុមហ៊ុនសួររកច្បាប់អនុញ្ញាតឈូសឆាយដីព្រៃ ត្រូវបានខាងតំណាងក្រុមហ៊ុនដែលនៅទីនោះ ឆ្លើយតបវិញថា ច្បាប់អនុញ្ញាតកំពុងតែរត់ការធ្វើនៅខេត្ត លោកស្រីក៏បានបន្តថា ទោះយ៉ាងណាក៏ដោយក្រុមហ៊ុនមួយដែលបានកើតមានក្នុងមូលដ្ឋានដែនសមត្ថកិច្ចឃុំគ្រប់គ្រង ខាងក្រុមហ៊ុនសុំបង្ហាញឯកសារពាក់ព័ន្ធផ្លូវច្បាប់តម្កល់ឬឱ្យខាងអាជ្ញាធរឃុំបានទទួលដឹងឮផង ។ ដោយឡែកឈ្មោះក្រុមហ៊ុនលោកស្រីក៏មិនទាន់ស្គាល់ច្បាស់នៅឡើយដែរ តែទម្លាប់ហៅតគ្នាថាឈ្មោះក្រុមហ៊ុនព្រំ ហួយ ។លោកស្រីមេឃុំបន្តឲ្យដឹងផងដែរថា ចាប់តាំងពីលោកស្រីត្រូវបានប្រកាសឡើងធ្វើជាមេឃុំក្រាំងស្គារមក លោកស្រីហ៊ានទទួលស្គាល់ថា ក្រុមហ៊ុនឈ្មោះព្រំហួយមួយនេះ ពិតជាបានធ្វើសកម្មភាពយកគ្រឿងចក្រឈូសឆាយដីព្រៃរំលោភទន្ទ្រានពិតប្រាកដមែន ។ក្នុងនាមលោកស្រីជាមេឃុំ ជាម៉ែជាឪរបស់ពលរដ្ឋ ដែលមានដីធ្លាប់អាស្រ័យផលចាប់តាំងពីឆ្នាំ 2005 មក ស្ថិតនៅចំណុចអូរត្រាវភូមិក្រាំងស្គារឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ហើយកន្លងទៅពលរដ្ឋបាននាំគ្នាទៅផ្ទុះការតវ៉ាចំពោះសកម្មភាពក្រុមហ៊ុនយកគ្រឿងចក្រឈូសឆាយលើដីដែលពួកគាត់ធ្លាប់អាស្រ័យផលពីមុនមកនោះ ក៏កើតរឿងប៉ះទង្គិចគ្នាជាមួយក្រុមហ៊ុន រហូតឈានដល់ក្រុមហ៊ុនដាក់ពាក្យប្ដឹងចោទប្រកាន់ ឈានដល់ជាប់ឃុំនៅពន្ធនាគារពលរដ្ឋចំនួន 4 នាក់ក្នុងការតវ៉ានោះ។ក្នុងករណីមួយនេះក្នុងនាមលោកស្រីជាមេឃុំរបស់ពលរដ្ឋក្នុងមូលដ្ឋាន សុំធ្វើការធានាអះអាងថា ពលរដ្ឋចំនួន 4 នាក់ដែលត្រូវជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ឆ្នាំង រហូតដល់ថ្ងៃនេះ គឺសុទ្ធតែពលរដ្ឋស្លូតត្រង់ មិនធ្លាប់មានអត្តចរិកដូចក្នុងបណ្ដឹងនោះឡើយ លោកស្រីរស់នៅជាមួយគ្នាតាំងពីតូចរហូតមកដល់សព្វថ្ងៃនេះ ដឹងច្បាស់ស្គាល់ច្បាស់ប្រាកដណាស់។ប៉ុន្តែត្រឹមលោកស្រីជាមេឃុំមិនមានសិទ្ធិអំណាចការពារពលរដ្ឋល្អស្លូតត្រង់របស់ខ្លួនបាន មានតែក្ដីអាណិតសង្វេកខ្លោចចិត្តដោយសារពួកគាត់ទាំងនេះសុទ្ធតែពលរដ្ឋល្អជីវភាពទីទាល់ថែមទៀត បញ្ហានេះបន្ទុកជីវភាពគ្រួសារពិតជាជួបលំបាកខ្លាំងបំផុតហើយ ។លោកស្រីមេឃុំបន្តថា ក្រៅពីការអាណិតអាសូរ ក៏សូមសំណូមពរទៅដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសឯកឧត្តមឈួរច័ន្ទឌឿនអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ស្នើសុំឯកឧត្តមមេត្តាជួយអន្តរាគមន៍ដោះស្រាយរកភាពយុត្តិធម៌មកដល់ពលរដ្ឋទាំង 4 នាក់ ដែលរស់នៅក្នុងមូលលដ្ឋានដែនគ្រប់គ្រងរបស់អាជ្ញាធរឃុំក្រាំងស្គារទទួលបានមកនូវភាពយុត្តិធម៌ បានដោះលែងឲ្យមានសេរីភាព សូមឯកឧត្តមអភិបាលនិងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយចាត់បញ្ជូនមន្ត្រីអនុវត្តច្បាប់មានភាពស្មោះត្រង់ ចុះមកស្រាវជ្រាវរកការពិតច្បាស់លាស់ជាក់ស្តែង ឲ្យឃើញថា ពលរដ្ឋ 4 នាក់រស់នៅភូមិក្រាំងស្គារបានប្រព្រឹត្តមែនឬអត់?។ ប៉ុន្តែបើរកមិនឃើញថាពលរដ្ឋទាំង 4 នាក់នេះមិនមានការប្រព្រឹត្តដូចការចោទប្រកាន់នោះ សុំជួយអន្តរាគមន៍ចាត់វិធានការអនុវត្តតាមផ្លូវច្បាប់ទៅលើអ្នកដែលមានលុយមានបក្សពួកមានអំណាចចេះតែបង្កើតរឿងប្រឌិតប្ដឹងចោទប្រកាន់ពលរដ្ឋស្លូតត្រង់ឲ្យទទួលទោសទណ្ឌទាំងអយុត្តិធម៌កើតទុក្ខជួបក្ដីកង្វល់ខ្លាំងក្នុងរង្វង់គ្រួសារក៏ព្រោះតែអស់លោកនោះ ហើយសុំសំណាញ់ច្បាប់ត្រឡប់ទៅអនុវត្តផ្ដន្ទាទោសទៅលើក្រុមមានលុយមានអំណាច ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធបង្កើតរឿងមូលបង់ខូចដើរប្ដឹងចោទប្រកាន់អ្នកទន់ខ្សោយ សុំអោយ អនុវត្តន៍មានប្រសិទ្ធភាពក្នុងសំណាញ់ច្បាប់ទៅលើអ្នកទាំងនោះ ក្នុងន័យចង់ឲ្យពួកគេទទួលរងនូវការឈឺចាប់ ធ្ងន់ធ្ងរលើសពីពលរដ្ឋដែលរងគ្រោះទាំងអស់ធ្លាប់ជួបកន្លងមក។
លោកស្រីតំណាងឱ្យអាជ្ញាធរមូលដ្ឋានក្នុងឃុំក្រាំងស្គារ ព្រមទាំងប្រជាពលរដ្ឋតំណាងឲ្យ 28គ្រួសាររស់នៅភូមិក្រាំងស្គារឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ក៏បានសំណូមពរយ៉ាងទទូចទៅដល់ឯកឧត្តមឈួរច័ន្ទឌឿននិងនិងជាពិសេសសម្ដេចតេជោ បិតាសន្តិភាព មេត្តាជួយអន្តរាគមន៍ដោះលែងពលរដ្ឋទាំង 4 នាក់រស់នៅភូមិឃុំខាងលើ សុំមានសេរីភាពនៅក្រៅឃុំ នឹងទទួលបាននូវភាពយុត្តិធម៌ ដើម្បីបានប្រកបមុខរបរ ចិញ្ចឹមជីវភាពគ្រួសារពួកគាត់កំពុងតែជួបប្រទះ ការខ្វះខាត់រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក ។ពលរដ្ឋទាំងអស់រស់នៅឃុំក្រាំងស្គារ តែងតែគោរពស្រឡាញ់សម្ដេចតេជោហ៊ុនសែន ជាបិតាសន្តិភាពនិងបោះឆ្នោតជូនគណបក្សប្រជាជនរហូតមក ។។
ទំនាក់ទំនងកម្មវិធីផ្សាយពាណិជ្ជកម្មផ្សេងៗនិងព័ត៌មានកម្មវិធីផ្សាយទូរទស្សន៍ Brea king tv online នៅរៀងរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខ 0883070 002 !

វីដែអូ