ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ជំទាវមួយរូបបានរងការចោទថា ប្រើអំណាចរំលោភយកដីពលរដ្ឋរស់នៅអាស្រ័យផលស្ថិតនៅចំណុចខ្លងប្រៀកភូមិឬទ្ធី2ឃុំកែវផុសស្រុកស្ទឹងហាវ?
Fri,18 December 2020 (Time 03:02 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 384នាក់)

ខេត្តព្រះសីហនុ:
កាលពីថ្ងៃទី 17 ខែធ្នូឆ្នាំ 2020 ប្រជាពលរដ្ឋប្រមាណជា 50 គ្រួសារមានប្រុសមានស្រី បានប្រមូលផ្ដុំគ្នាផ្ទុះការតវ៉ាស្រែកទាមទាររកយុត្តិធម៌លើដីទំនាស់មួយកន្លែងស្ថិតនៅចំណុចខ្លងប្រៀក្នុងភូមិឫទ្ធី 2 ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
បងស្រីម្នាក់ឈ្មោះ សេង រ៉ា រស់ នៅភូមិរឹទ្ធី 2 ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងចំណោម ប្រជាពលរដ្ឋ កំពុងមានការតវ៉ាខាងលើ បានធ្វើការរៀបរាប់ថា គ្រួសាររបស់គាត់ជាពលរដ្ឋរស់នៅ ស្របច្បាប់ ម្ភៃឆ្នាំ មកហើយ ទទួលស្គាល់ដោយ អាជ្ញាធរ មូលដ្ឋាន មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ គាត់បានកាន់កាប់ ដីអាស្រ័យផលនៅចំណុច ខ្លងប្រៀក ផ្ទៃដីសរុប ជាង 3 ហិកតា មានដំណាំជាច្រើនមុខ ទទួលបានផល ដើម្បីចិញ្ចឹមជីវភាពគ្រួសាររហូតមក។ លុះមកដល់អំឡុងខែមីនាឆ្នាំ 2019 ស្រាប់តែលេចមុខ ឈ្មោះលោក ជំទាវខៃ ណារិន មុខងារជាមេបញ្ជាការរងកងពលលេខ 70 បានប្រើ កូនចៅជាដៃជាជើង របស់លោកជំទាវ មកចង្អុល ចំលើដី ដែលគាត់កំពុងរស់នៅអាស្រ័យផលអស់ជាច្រើនឆ្នាំមកហើយ ថាដីទាំងអស់ជាដីរបស់លោកជំទាវខៃ ណារិន ។ ក្រោយមកទៀតក្នុងខែ ឩសភា ឆ្នាំ 2019 ក្រុមដៃជើងរបស់ លោកជំទាវ ខៃ ណារិន បានធ្វើសកម្មភាព ដកបង្គោលព្រំ ឈូសឆាយ កាប់បំផ្លាញផលដំណាំរបស់គាត់មានដូង ស្វាយចន្ទីរ នឹងបំភ្លេចបំផ្លាញនៅផ្ទះសម្បែងគាត់ថែមទៀត ហើយបានចោទថាគ្រួសាររបស់គាត់ជាក្រុមអាណាធិបតេយ្យ ធ្វើឲ្យពួកគាត់ ក្លាយជាជនកំពុងរងគ្រោះហូទឹកភ្នែកខ្លោចផ្សាយ៉ាងពន់ពេក ដែលការរស់នៅអាស្រ័យផលដើម្បីចិញ្ចឹមជីវិតភាពគ្រួសារច្រើនឆ្នាំមកនេះ មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាននិងមានឯកសារស្របច្បាប់មានទាំងសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារទៀតផង។
ចំណែក បងស្រី មួយរូបទៀតឈ្មោះណែម រ៉ន ក្នុងចំណោមពលរដ្ឋដែលនាំគ្នាមកតវ៉ា លើទំនាស់ដីធ្លីខាងលើគាត់បានរៀបរាប់ពីដំណើររឿងឲ្យដឹងថា ក្រុមគ្រួសារ របស់គាត់បានមករស់នៅសង់ផ្ទះឈើដំបូលប្រក់ស័ង្កសី តាំងពីឆ្នាំ 2012 មកម្ល៉េះ ស្ថិតនៅលើដីចំណុចខ្លងប្រៀក ក្នុងភូមិឃុំខាងលើ ហើយបានអាស្រ័យផលដាំដំណាំមានដូចជា ស្វាយចន្ទី ដូងជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររហូតមក ។លុះមកដល់ ឆ្នាំ 2019 ក៏មានលេចមុខ ឈ្មោះ លោកជំទាវខៃ ណារិន បានប្រើកូនដៃ កូនជើងរបស់គាត់មកវាយកម្ទេច ផ្ទះសម្បែងរស់នៅនិង បំភ្លេចបំផ្លាញ ផលដំណាំរងការខូចខាតអស់គ្មានសល់ក្នុងនោះក៍មានទាំងលោកមេប៉ុស្តិ៍ កែវផុស ឈរចាំការពារក្រុមខាង លោកជំទាវខៃ ណារិនទៀតផង។ គាត់បន្តទៀតថា ក្នុងសកម្មភាពព្រៃផ្សៃយង់ឃ្នង ពីក្រុមលោក ជំទាវខៃ ណារិន ដែលបានបំភ្លេចបំផ្លាញ ផ្ទះសម្បែង និងផលដំណាំលើគ្រួសាររបស់គាត់មួយលើកជាពីរមកនេះ ធ្វើឲ្យពួកគាត់មានការភ័យ ខ្លាចរន្ធត់ ឈឺផ្សាររងភាពអយុត្តិធម៌ណាស់។ជាក់ស្ដែងរាល់ទង្វើទាំងអស់នេះគាត់ក៏បានដាក់ពាក្យប្ដឹងទៅ លោកមេប៉ុស្តិ៍កែវផុស និងលោកមេឃុំកែវផុស រួចហើយដែរ រហូតមកដល់ថ្ងៃទី 17 ខែធ្នូឆ្នាំ 2020 នេះ នៅ មិនទាន់មាន ដំណោះស្រាយនៅឡើយ ពេលសួរនាំទៅ គេប្រាប់ថាពាក្យបណ្ដឹងនេះ បានបញ្ជូនទៅថ្នាក់លើហើយ រង់ចាំ ថ្នាក់លើហៅទៅដោះស្រាយចុះ។
ប្រជាពលរដ្ឋដែល បានប្រមូលផ្ដុំគ្នាតវ៉ាស្រែក ទាមទាររកយុត្តិធម៌ ស្ថិតនៅលើដីចំណុចខ្លងប្រៀក ក្នុងភូមិឫទ្ធី 2 ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនេះ បាននាំគ្នាធ្វើការ អះអាតវ៉ាទាមទារ ស្នើរសំណូមពរ រួម ស្រដៀងស្រដៀងគ្នាថា ពួកគាត់មកប្រមូលផ្ដុំធ្វើការតវ៉ានៅទីនេះប្រមាណជា 50គ្រួសារ ម្នាក់ៗរស់នៅកាន់កាប់អាស្រ័យផលនៅលើដីនេះ ខ្លះតាំងពីឆ្នាំ 2000មក 2012 នឹង 2013 មកម៉្លេះ មិនដែលស្គាល់លោកជំទាវខៃ ណារិននោះម្ដងទេ ហើយស្រាប់តែនៅឆ្នាំ 2019 ក៏លេចឮឈ្មោះថា លោកជំទាវខៃ ណារិន រូបនេះមានផ្ទៃដីទំហំ 58ហិកតា នៅចំផ្ទៃដី ដែលពួកគាត់កំពុងតែរស់នៅកាន់កាប់អាស្រ័យផលអស់ច្រើនឆ្នាំមកនេះ ។ប៉ុន្តែឆ្ងល់ថាមិនដែល ឃើញមុខផ្ទាល់របស់លោកជំទាវរូបនេះ ចុះទៅបង្ហាញវត្តមាន នៅលើដីដែលពួកគាត់ កំពុង តែរស់នៅអាស្រ័យផលម្តងណាឡើយ ។តាមការអះអាងរបស់ពលរដ្ឋ ក្នុងមួយរយៈចុងក្រោយនេះសកម្មភាពកូន ចៅ លោកជំទាវខៃ ណារិន ដែលរង់ចាំ ទទួលមេកើយបញ្ជារ មានយួន មានខ្មែរខ្លះ មិនដឹងមកពីណាទេ បានមកសង់ផ្ទះនៅលើដីរបស់ពួកគាត់ឆៅឆៅចាប់យកដូចប្លន់អញ្ចឹង មិនត្រឹមតែប៉ុណ្ណឹងទេ ហ៊ានដកបង្គោល បំភ្លេចបំផ្លាញដំណាំវាយកម្ទេចផ្ទះសម្បែង ពួកគាត់យ៉ាងសាហាវទៀតផង ។
ជាក់ស្ដែង កាលពីវេលាម៉ោង 9:00ព្រឹក ថ្ងៃទី 15 ខែធ្នូឆ្នាំ 2020 ពួកគាត់ខាងលើដាក់ការសង្ស័យថា ក្រុមស៊ីឈ្នួលរបស់ លោកជំទាវខៃ ណារិនហៅចែមួយ មានទាំងជនមិនស្គាល់មុខ(ពាក់ម៉ាស់)ស៊ីវិល កងកម្លាំងជាច្រើននាក់ ចុះមកបំភ្លេចបំផ្លាញដកព្រំបង្គោលឈើបំផ្លាញផលដំណាំនិងផ្ទះពួកគាត់យ៉ាងឃោរឃៅ នឹងប្រើអំពើហឹង្សារមកលើ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ ដែលមកតវ៉ាក្នុងហេតុការណ៍មួយនេះ ។
ជាចុងក្រោយពលរដ្ឋដែលបានធ្វើការប្រមូលផ្ដុំគ្នាតវ៉ាទាមទារស្រែករកយុត្តិធម៌ បាននាំគ្នាអះអាងថា ពួកគាត់ទាំងអស់គ្នាដែលមានដីអាស្រ័យផលបន្តិចម្នាក់នៅ ចំណុចខ្លងប្រៀក ភូមិរឹទ្ធី 2 ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លែងចង់មានជំនឿទំនុកចិត្តទៅលើអាជ្ញាធរមូលដ្ឋាន ទៀតហើយ ដោយសារ មួយរយៈកន្លងចុងក្រោយនេះ ឃើញលោកមេភូមិមេឃុំប៉ូលីសប៉ុស្តិ៍កែវផុស ពេលផ្ទុះរឿងមិនកាន់ជើងពលរដ្ឋស្លូតត្រង់ទេ គឺកាន់ជើងតែ អ្នកមានអំណាចមានទឹកលុយ ដែល ត្រូវពួកគាត់នាំគ្នា ដាក់ការសង្ស័យថា តើ លោកជំទាវខៃ ណារិនជះទឹកលុយប៉ុន្មានអោយហើយ ទើបកើតរឿងបែបនេះ?។
ពលរដ្ឋទាំងអស់រស់នៅលើដីចំណុចខាងលើនឹងបានអាស្រ័យផលច្រើនឆ្នាំហើយមានផ្លូវមានផ្ទះ ដូចនេះស្នើសំណូមពរយ៉ាងទទូចផងដែរទៅដល់ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធនិងជាពិសេសឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សូមអស់លោកមេត្តាជួយអន្តរាគមន៍ដោះស្រាយករណីរឿងរ៉ាវទំនាស់ដីធ្លីស្ថិតនៅចំណុចខាងលើនេះ ទទួលបានភាពជោគជ័យនឹងយុត្តិធម៍ មកអោយពលរដ្ឋស្លូតត្រង់ទន់ខ្សោយ ព្រមទាំងជួយសំរួលបានប័័័័័័័័័័័័័័័័័័័័័័័័័័័ណ្ណកម្មសិទ្ធកាន់កាប់ស្របតាមច្បាប់ភូមិផងទាន!!! ។៚
កម្មវិធីផ្សាយព័ត៍មានBreakingTVonlin.com រីករាយ ស្វាគមន៍នូវការស្រាយបំភ្លឺ ពីសំណាក់រាល់ម្ចាស់ សាមុីទាំងឡាយណា ដែលលោក អ្នកយល់ឃើញថា ការផ្សាយព័ត៍មានមិនមានភាពសុក្រឹត ទំនាក់ទំនងរៀងរាល់ម៉ោងធ្វើការ តាមរយះលេខទូរស័ព្ឌ 0883070002!
សូមអរគុណ!!!

វីដែអូ