ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្លាំងសមត្ថកិច្ចចម្រុះស្រុកបរិបូណ៌ចុះបង្ក្រាបបាន អា អុិចឈួសឆាយ ព្រៃទន្ទ្រានយកដី ចំនួន3 គ្រឿង ស្ថិតនៅចំណុចព្រៃខ្លុងរលើង
Mon,19 October 2020 (Time 12:54 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 666នាក់)

ខេត្តកំពង់ឆ្នាំង:
កាលពីថ្ងៃទី 18 ខែតុលាឆ្នាំ 2020 កម្លាំងសមត្ថកិច្ចចម្រុះស្រុកបរិបូណ៌ បានចុះធ្វើការបង្ក្រាបអាអិចវ៉ៃព្រៃ កាប់ឆ្ការ ទន្ទ្រានរំលោភយកដី ត្រង់ចំណុចព្រៃខ្លុងរលើង ស្ថិតនៅភូមិ អញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
កម្លាំងសមត្ថកិច្ចចម្រុះដែល ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ទូរទស្សន៍ BreakingTV online ឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ និងក្រោមការចង្អុលបង្ហាញពីលោកយឹម សារិន អភិបាលស្រុកបរិបូណ៌ កម្លាំងសមត្ថកិច្ចចម្រុះដែលចុះអនុវត្តន៍មានការចួលរួមដូចជា កម្លាំងអាវុធហត្ថស្រុកបរិបូណ៌ មន្ត្រីតំណាងឲ្យរដ្ឋបាលស្រុកបរិបូណ៌ ទាហាននិងប្រជាការពារជាច្រើននាក់ បានចុះមកស្រាវជ្រាវប្រទះឃើញជាក់ស្ដែង ក្រុម អាអុិច កំពុងតែ ធ្វើសកម្មភាពវ៉ៃព្រៃទន្ទ្រានកាប់ឆ្ការដី ដែលស្ថិតនៅចំណុចព្រៃខ្លុងរលើង ចំនួន 4 គ្រឿង រួចក៏បានសុំគោលការណ៍ភ្លាមៗទៅថ្នាក់ស្រុកនិងថ្នាក់ខេត្ត បើកយុទ្ធនាការចាប់ឃាត់គ្រឿងចក្រ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់។ មេអាវុធហត្ថស្រុកបរិបូណ៌ លោកគិត គន្ធា បានមានប្រសាសន៍បន្តទៀតថា ក្រុមទុច្ចរិតដែលយក អាអុិច ចំនួន 4 គ្រឿងកាប់ទន្ទ្រានវ៉ៃព្រៃរំលោភយកដីនោះ កម្លាំងសមត្ថកិច្ចបាន ចុះចាប់បង្ក្រាប់នៅវេលាម៉ោងប្រមាណជា 8 ព្រឹកថ្ងៃទី 18 ខែតុលាឆ្នាំ 2020 ។ប៉ុន្តែខណៈនោះដោយក្រុម ជនសង្ស័យ ដែលកំពុងធ្វើសកម្មភាពយកអាអុិច ឈួសឆាយទន្ទ្រានរំលោភដីព្រៃនោះ ពួកគេមានគ្នាច្រើននាក់ ក៍បានជម្លៀសយកអាអុិច បើករត់ចេញអស់ 1 គ្រឿង ដោយលទ្ធផលជាក់ស្ដែងបង្ក្រាបបានចំនួន 3 គ្រឿងនៅនឹងកន្លែងប្រព្រឹត្តបទល្មើសតែម្ដង។
ជាមួយគ្នាដែរ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើរៀបរាប់អោយដឹងថា ពាក់ព័ន្ធនឹងក្រុមឈ្មួញទុច្ចរិតប្រព្រឹត្តបទល្មើសលួចយកគ្រឿងចក្រ មកឈូសឆាយកាប់ទន្ទ្រានយកដីព្រៃនៅចំណុចព្រៃខ្លុងរលើងនេះ កើតមានរយៈពេលប្រមាណជាមួយខែមកហើយ ភាគច្រើនក្រុមទាំងនោះលួចធ្វើតែពេលយប់ បើគិតពីទំហំនៃការកាប់ទន្ទ្រានរំលោភយកដីព្រៃនេះ អស់ប្រមាណជា 30ហិចតាហើយ សកម្មភាពប្រព្រឹត្តទាំងអស់នោះពួកគាត់តែងតែ រាយការណ៍ជូនថ្នាក់ឃុំថ្នាក់ស្រុកបរិបូណ៌ជាញឹកញាប់ផងដែរ ។លុះរហូតចូលមកដល់ថ្ងៃទី 18 ខែតុលាឆ្នាំ 2020 នេះ ទើបឃើញខាងកម្លាំងចម្រុះជាច្រើននាក់ បានចុះមកធ្វើការបង្ក្រាបជាក់ស្ដែងនូវការប្រព្រឹត្តបទល្មើសរបស់ក្រុមវ៉ៃព្រៃយកដីនៅចំណុចព្រៃខ្លុងរលើងតែម្ដង ។
ពាក់ព័ន្ធទៅនឹងសកម្មភាពកាប់ទន្ទ្រានដីព្រៃខាងលើក៏មានសំណួររបស់មហាជន លើកឡើងថា បើក្រុមឈ្មួញទុច្ចរិត យកគ្រឿងចក្រជាច្រើនគ្រឿងទៅធ្វើសកម្មភាពវ៉ៃព្រៃរំលោភយកដីឮសូរសម្លេងគគ្រឹកគគ្រេងរំពងម្លឹងៗ ចុះហេតុអ្វីបានជាអាជ្ញាធរឃុំស្រុក ខេត្ត ក្នុងនោះមានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់សង្កាត់ ផ្នែក ខ័ណ្ឌ តើអស់លោករវល់ទៅណាបានមិនដឹង បើគ្រឿងចក្រទាំងនោះធ្វើសកម្មភាពអស់នេះរយៈពេលមួយខែមកហើយ អស់ដីព្រៃទំហំដល់ទៅប្រមាណជាង 30 ហិកតាឯណោះ ទើបតែចុះអនុវត្តន៍បង្ក្រាបយ៉ាងដូច្នេះពីមុនមក សួរថា តើអស់លោកកំពុងតែជាប់រវល់ការងារអ្វី កំពុងតែធ្វើអ្វី ? បើអស់លោកជាមន្ត្រីរដ្ឋបាលព្រៃឈើដែលទទួលបន្ទុកជំនាញកាពារសម្បត្តិ ធនធានធម្មជាតិទាំងនោះ ហើយមិនដឹងបែបនេះតើអ្នកណាទៅជាអ្នកកាពារ? ឬមួយក៏ក្រុមឈ្មួញទុច្ចរិតទាំងនោះយកដុល្លាបំពុលអស់លោកទេដឹង ទើបបានបណ្ដែតបណ្ដោយឲ្យប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យបែប ទំនើងដូចនេះ ។
សូមបញ្ជាក់ផងដែរថាសកម្មភាព កម្លាំងចម្រុះស្រុកបរិបូណ៌ចុះបង្ក្រាប អាអិច ឈូសឆាយដីព្រៃនៅចំណុចខាងលើនោះ ជាលទ្ធផលបង្ក្រាបបានចំនួន 3 គ្រឿងនៅនឹងកន្លែងប្រព្រឹត្តបទល្មើសជាក់ស្ដែងតែម្ដង ។ប៉ុន្ដែដោយសារតែរង់ចាំ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកបរិបូណ៌មកទទួលយក ដោយចំណាយពេលវេលាអស់ជាច្រើនម៉ោង ការឃាត់ចាប់បង្ក្រាបតាំងពីម៉ោង 8 ព្រឹក កម្លាំងចម្រុះឈរកាពារ ក្រោមដំណក់ទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ម៉ោង2រសៀលថ្ងៃខែដដែល ទើបខាងមន្ត្រីរដ្ឋបាលព្រៃឈើគាត់មកទទួល រយះពេលច្រើនម៉ោងបែបនេះ ជាឱកាសល្អបំផុតសម្រាប់ក្រុមជនសង្ស័យប្រព្រឹត្តបទល្មើសទាំងនោះបាន ហៅកម្លាំងពួកគេមកដោះកាត់ផ្ដាច់ប្រព័ន្ធភ្លើងគ្រឿងចក្រ មិនឲ្យគ្រឿងចក្រទាំងនោះធ្វើសកម្មភាព បើកចេញពីទីនោះបានឡើយ ។
ប្រជាពលរដ្ឋស្លូតត្រង់ រស់នៅក្នុងខេត្តកំពង់ឆ្នាំង បានស្នើរសំណូមពរទៅដល់ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាប់អារម្មណ៍ជួយអន្តរាគមន៍ ករណីកម្លាំងសមត្ថកិច្ចចម្រុះស្រុកបរិបូណ៌ចាប់បង្ក្រាបបានគ្រឿងចក្រ 3 គ្រឿងដែលឈ្មួញទុច្ចរិតប្រព្រឹត្ត នៅចំណុចព្រៃខ្លុងរលើងនេះ អនុវត្តន៍ទៅតាមផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាពផងទាន! ។ព្រោះលេចឮមកថា ម្ចាស់អាអុិចដែលឈួសឆាយកាប់បំផ្លាញ់ដីព្រៃរបស់រដ្ឋរាប់សិបហិចតានោះ អាងមានខ្នងអាងស្បែកមន្ត្រីគ្រាក់ៗថ្នាក់ ធំណាស់ អាចជួយអន្តរាគមន៍ករណីមួយនេះ ឲ្យរួចផុតពីសំណាញ់ទោសទណ្ឌច្បាប់ ដោយភាពជោគជ័យ។។
ទំនាក់ទំនងកម្មវិធីផ្សាយពាណិជ្ជកម្មផ្សេងៗនឹងព័ត៌មាន កម្មវិធីទូរទស្សន៍ ប្រ៑ីកឃីង អនឡាញន៍ នៅរៀងរាល់ម៉ោងធ្វើការតាមរយះទូរស័ព្ឌ0883070002!!!

វីដែអូ