ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បើកដំណើរការលេងវិញហើយកន្លែងបញ្ជល់មាន់ ខាងក្រោយភោជនីយដ្ឋាន ឃីងរ៉ូស្ទ័រ មិនខ្វល់ពីសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលរឿងជំងឺដ៏កាចសាហាវកូវីដ!
Mon,12 October 2020 (Time 01:58 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 279នាក់)

ខេត្តត្បូងឃ្មុំ :-
ផ្ដើមជាថ្មីកក្រើកវិញហើយ ល្បែងបញ្ជល់មាន់នៅអន្លង់ជ្រៃស្ថិតខាងក្រោយភោជនីយដ្ឋានឃីង រូស្ទ័រ បន្ទាប់ពីស្ងាត់ស្ងៀមមួយរយៈមក ដោយសារជំងឺដ៏កាចសាហាវ កូវីដ19 រាតត្បាតខ្លាំងនៅព្រះរាជាណាចក្រកម្ពុជា ។
ជាក់ស្ដែង កាលពីថ្ងៃអាទិត្យទី 11 ខែតុលាឆ្នាំ 2020ម្សិលមិញ ក្រុមបណ្ដាញសារព័ត៌មានគេហទំព័រនិងទូរទស្សន៍ online ក្នុងស្រុក បាននាំគ្នាចុះទៅយកព័ត៌មាន ទីតាំងសង្វៀនបញ្ជល់មាន់ ខាងលើ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ពេលដែលក្រុមសារព័ត៌មានយើងបានចុះទៅដល់ទីតាំងនោះផ្ទាល់ ឃើញថាការរៀបចំការការពារ ដាក់ពង្រាយសន្តិសុខជាច្រើននាក់ ហាមមិនឲ្យអ្នកសារព័ត៌មាន ចូលទៅដល់ទីតាំងបញ្ជល់មាន់ នោះឡើយព្រោះការពារខ្លាច ក្រុមសារព័ត៌មានថតផ្តិតយករូបភាព យកមកផ្សព្វផ្សាយ ។កន្លែងភ្នាល់លេងល្បែងស៊ីសង បញ្ជល់មាន់មួយនេះបានកើតមានយូរមកហើយ ប៉ុន្តែបានស្ងាត់ស្ងៀមមួយរយៈកន្លងមកនោះក៏ព្រោះតែជំងឺកូវីដ19 រាតត្បាតខ្លាំង ហើយទើបតែដំណើរការបើកលេងវិញបាន 5 ថ្ងៃប៉ុណ្ណោះបើគិតមកត្រឹមថ្ងៃទី 12 ខែតុលាឆ្នាំ 2020 នេះ ។
តាមប្រភព បន្តឱ្យដឹងទៀតថា ទីតាំងមួយនេះត្រូវគេដាក់ការសង្ស័យថា បើទោះបីជាសៃវៀនបញ្ជល់មាន់មួយនេះជារបស់កាស៊ីណូឃីងរូស្ទ័រក៏ដោយចុះ ប៉ុន្តែក្រុមអ្នកញៀនល្បែងស៊ីសងបញ្ចល់មាន់វិញភាគច្រើន យើងឃើញថាសុទ្ធតែជាជនជាតិខ្មែរអត់សូវមាន បរទេសឯណានោះទេ ។ ការដំណើរការបើកលេងរយៈពេលប៉ុន្មានថ្ងៃសើមសើមមកនេះ មានមនុស្សពីទីជិតឆ្ងាយ ដែលចូលចិត្តល្បែងស៊ីសងនាំគ្នាពពាក់ពពូនប្រមូលផ្ដុំគ្នាចូលទៅលេងនៅទីនោះ ជិះសុទ្ធតែរថយន្តស៊េរីទំនើបទំនើប ឈប់ចតរថយន្តទាំងក្នុងបរិវេនរបងនិងក្រៅមុខភោជនីយដ្ឋានឃីងរូស្ទ័រស្អេកស្កះកកកុញតែម្ដង ដោយមិនខ្វល់ពីសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក តែងក្រើនរំលឹកជាញឹកញាប់អំពាវនាវដល់សាធារណជនទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យនៅតែបន្តក្រើនរំលឹកប្រុងប្រយ័ត្ន អនាម័យលាងដៃស្អាត លាងដៃចែល ពាក់ម៉ាស់ ករណីចាំបាច់ គឺគម្លាតសុវត្ថិភាពសង្គមនិងគំលាតសុវត្ថិភាពបុគ្គលជៀសវាងការរៀបចំការប្រមូលផ្ដុំមនុស្សច្រើន ការផឹកស៊ីដែលមានមនុស្សច្រើន៊៘ ។ប៉ុន្តែទោះបីមានបំរាមឬក៏សេចក្ដីជូនដំណឹងញឹកញាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលយ៉ាងណាក៏ដោយ សម្រាប់កន្លែងជល់មាន់ខាងលើនេះវិញ គឺឃើញថា ចាប់ផ្ដើមបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង អនាធិបតេយ្យទ្រង់ទ្រាយធំ ដែលប្រមូលផ្ដុំគ្នាភាគច្រើនគឺជនជាតិខ្មែរបងប្អូនខ្មែរ ហាក់បង្ហាញប្រឆាំងសារាចរណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានដាក់ចេញឲ្យអនុវត្តន៍ប្រយុទ្ធប្រឆាំង ការពារការរីករាលដាលឆ្លងជំងឺកូវីត19 ដ៏កាចសាហាវ ។
ទាក់ទិនទៅនឹងទីតាំងកន្លែងបញ្ចល់មាន់ខាងលើរបស់លោកស៊្រុននេះផងដែរ ក៏មានការសំណូមពរ ពីប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ដែលស្អប់ខ្ពើមការប្រព្រឹត្តលេងល្បែងភ្នាល់ស៊ីសង ស្នើសុំ សំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោមសខេង មេត្តាធ្វើការពិនិត្យអន្តរាគមន៍បន្ទាន់ណាមួយដល់ ឯកឧត្តម នាយឩត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ដាក់បទបញ្ជាចេញស្នើឲ្យ លោកជាមច័ន្ទសោភ័ណ អភិបាលខេត្តនិងលោកប៉ែនរ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយចុះត្រួតពិនិត្យមើល ទីតាំងសង្វៀនបញ្ជល់មាន់កាស៊ីណូឃីងរូស្ទ័រ បង្ហាញឃើញថា តើមានអាជ្ញាប័ណ្ណត្រឹមត្រូវ រកស៊ីស្របច្បាប់ដែរឬទេ ? ដើម្បីទប់ស្កាត់ក្នុងការបំបាត់ប្រាក់ចំណូលរដ្ឋពីសំណាក់ម្ចាស់កាស៊ីណូ ឃុបឃិតគ្នានឹងមន្ត្រីមានអំណាចធំ ប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ចូលហោប៉ាវបុគ្គល ដោយអាងអំណាច ជិះសេះលែងដៃបំផ្លាញគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនងព័ត៌មាននិងពាណិជ្ជកម្មផ្សេងៗកម្មវិធីផ្សាយទូរទស្សន៍ Breaking tv online តាមរយៈទូរសព្ទលេខ : Tel0883070002!!! សូមអរគុណ!

វីដែអូ