ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សំណង់ផ្ទះល្វែងក្រុមហ៊ុនឌឺផាកស៊ីធីផ្តើមលួចលាក់សាងសង់ឡើងវិញខណៈជនរងគ្រោះនៅមិនទាន់ទទួលបានសំណង
Thu,01 October 2020 (Time 03:19 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 413នាក់)

បន្ទាយមានជ័យ: ការដ្ឋានសាងសង់ផ្ទះល្វែងក្រុមហ៊ុនដឹផាក ស៊ីធី របស់លោកឧកញ៉ា ឡៅ ប៊ុនប៉ា ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតសម្រចផ្អាកការសាងសង់បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសម្លាប់មនុស្ស៥នាក់និង៤នាក់រងរបួសធ្ងន់កាលពី​រសៀល​ថ្ងៃទី​១២ សីហាឆ្នាំ២០២០កន្លងទៅ ។ ការផ្អាកមិនអោយសាងសង់គឺដើម្បីអោយក្រុមហ៊ុនធ្វើការដោះស្រាយអោយចប់ជាមួយជនរងគ្រោះនិងផ្លូវច្បាប់។តែរហូតមកទល់នេះជនរងគ្រោះមួយចំនួននៅមិនទាន់ទទួលបានសំណងនៅឡើយទេ។
ទោះបីជាសំណងនៅមិនទាន់បានដោះស្រាយចប់ គេឃើញថា សំណង់ខាងលើនេះបានផ្តើមសាងសង់ឡើងវិញក្នុងរូបភាពលួចលាក់ និងទំនងជាបានភ្លើងខៀវពីអាជ្ញាធរ។
ពាក់ពន្ធ័ករណីសាងសង់នេះដែរលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់តាមទូរសព្ទ័ថា រដ្ឋបាលក្រុងបានតែត្រឹមតែបិទប៉ុណ្ណោះ ចំពោះករណីដែលក្រុមហ៊ុនលួចធ្វើឬសាងសង់ឡើងវិញនោះ មិនមែនជាអំណាចរដ្ឋបាលក្រុងទេ វាជាតួនាទីរបស់ជំនាញរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
លោក អាង ណារឹទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តបន្ទាយមានជ័យប្រាប់តាមទូរសព្ទ័នាព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២០នេះថា មន្ទីរមិនមានអំណាចក្នុងការបើកអោយដំណើរការនោះទេព្រោះថាករណីបង្ករអោយមនុស្សស្លាប់និងរបួសកាលពីពេលកន្លងមកមិនមែនជាបច្ចេកទេសសំណង់នោះទេវាជាបច្ចេកទេសសាងសង់ដូច្នេះ អាជ្ញាធរក្រុងបិទ ត្រូវតែជាសមត្ថកិច្ចអាជ្ញាធរក្រុងជាអ្នកបើក។កន្លងមកលោកបានឃើញលិខិតស្នើរសុំដំណើរការសាងសង់ម្តងដែរកាលពីអំឡុងពាក់កណ្តាលខែកញ្ញា ប៉ុន្តែមិនដឹងថា បានបើកវិញហើយឬនៅ។
សូមរំលឹកផងដែរថា កាលពី​រសៀល​ថ្ងៃទី​១២ សីហាឆ្នាំ២០២០កន្លងទៅក្រុមហ៊ុន​បុរី​ ដឹផាក ស៊ីធី របស់លោកឧកញ៉ា ឡៅ ប៊ុនប៉ា​​ ស្ថិតក្នុងភូមិ​គីឡូ​ម៉ែត្រលេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យបានដួលរលំដងសន្ទូចដែលកំពុងស្ទូចផ្ទាំងថ្មឡើងទៅលើ បណ្តាលអោយផ្ទាំងថ្មធ្លាក់មកលើផ្ទះពលរដ្ឋនៅក្បែរនោះសង្កត់លើហ្វូងមនុស្សស្លាប់៥នាក់ភ្លាមៗនិង៤នាក់ទៀតបញ្ជូនទៅសង្គ្រោះ។ក្រោយកើតហេតុរដ្ឋបាលក្រុងបានសម្រេចផ្អាកការសាងសង់ការដ្ឋាននោះភ្លាមៗផងដែរ។បន្ទាប់ពីកើតហេតុ ក្រុមហ៊ុន​ដឹផាក ស៊ីធី ​បុរី​របស់​លោក​ឧកញ៉ា ឡៅ ប៊ុនប៉ា បានចូលរួមចូលបុណ្យសព្វ​ជនរងគ្រោះ​ក្នុង​ម្នាក់​ ៣០០ដុល្លាជា​សំណង​បឋម​ ក្នុងការ​ចូលរួមបុណ្យសព។ ​ក្រោយពីកើតហេតុលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ​ស្នងការ​រងនគរបាលខេត្តបន្ទាយមានជ័យ ​បាន​អនុវត្ត ចំពោះ​នីតិវិធីផ្នែក​ព្រហ្មទណ្ឌ​ បាន​ក​សាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ក្នុងនោះ​តាមការ​ពិនិត្យ​កោសលវិច្ច័យ ​ ឃើញថា ទី​១​ ខុស​បច្ចេកទេស​មិន​បាន​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ ហើយ​ដី​មាន​សភាព​ទន់​ជ្រាយ​ ផ្អៀងម្ខាង ​រួមផ្សំ​​នឹង​ខ្យល់​ផង​នោះ ​ធ្វើ​ឲ្យ​ដួល​រលំ​ដង​សន្ទូច​ដែល​ស្ទូចធ្ងន់​តែម្ដងទៅ​ ។ទី​២​,គឺ​អ្នក​បញ្ជា​គ្រឿង​ចក្រ​ មាន​ការ​ធ្វេស​ប្រហែស ។ បច្ចុប្បន្ន​អ្នក​បញ្ជាគ្រឿងចក្រត្រូវ​បាន​ឃាត់ខ្លួន ​បញ្ជូន​ទៅតុលាការ​ ។ ដោយឡែក​មេការ​ទុក​ឲ្យ​តុលាការ​ចាត់​ការបន្ដ។ ​ បច្ចុប្បន្ន​មេការ​ទទួល​ខុសត្រូវ​បញ្ជាគ្រឿងចក្រ ​បានរត់គេចខ្លួនបាត់ស្រមោល​។ដោយឡែកលោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម អតីតស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​បានលើកឡើង​ថា​ ជនបង្ក​គឺជា​អ្នកបញ្ជា​គ្រឿងចក្រ ​កំពុងស្ថិត​ក្រោម​រង្វង់​នៃ​ច្បាប់​ មួយទៀត​ជា​ម្ចាស់​បុរី ក៏​ជា​អ្នកទទួលខុសត្រូវ​ដែរ​ ដូចនេះ ​អ្នកទទួលខុសត្រូវ​មាន​អ្នក​បញ្ជា​គ្រឿងចក្រ​ និង​ម្ចាស់​បុរី បើ​ទោះ​ជន​ទាំង​២ ​មាន​ចេតនា​ ឬ​គ្មាន​ចេតនា​ក្តី ​ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ។។៚
ទំនាក់ទំនងកម្មវិធីផ្សាយនឹងពាណិជ្ជកម្មផ្សេងៗតាមរយះលេខ Tel:0883070002 !!!

វីដែអូ